សម្តេចតេជោ ហ៊ុន សែន ប្រកាសធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រី មុនពេលដែលសម្ដេចចាកចេញពីដំណែងនាយករដ្ឋមន្ត្រី

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា មុនពេលចាកចេញពីដំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងដល់អ្នកស្នើសុំធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំសូមប្រកាសទុកឱ្យហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន។ ឥឡូវ អ្នកឯងចង់បានអាយុប៉ុន្មាន ប្រាប់មកម្ដងទៀត”។

សម្ដេចតេជោបានគូសបញ្ជាក់ថា ថ្ងៃមុនសម្ដេចឃើញគេបង្ហោះ គេថាច្បាប់សញ្ជាតិតែមួយ សម្រាប់គ្រប់គ្រងស្ថាប័ន៤ មិនសំខាន់ទេ សំខាន់គឺច្បាប់កំណត់អាយុ និងអាណត្តិនាយករដ្ឋមន្ត្រី។

Facebook Notice for EU! You need to login to view and post FB Comments!