របួសតាំងតែពិខែវិច្ឆិកាតែ Chiwell ទើបសម្រេចចិត្តវះកាត់ពេលនេះនិងត្រូវសម្រាកពេញមួយរដូវកាល

បរទេស៖ ក្រោយជួយឲ្យក្រុមតោខៀវ Chelsea យកឈ្នះលើក្រុម Juventus ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០កាលពីខែវិច្ឆិកាកន្លងមកកីឡាករខ្សែការពារ Ben Chiwell ត្រូវបានគេដឹងថានឹងទទួលយកការវះកាត់ដ៏ធំមួយទៅលើរបួសក្បាលជង្គង់របស់គាត់។

អតីតកីឡាកររបស់ Leicester City វ័យ២៥ឆ្នាំរូបនេះធ្លាប់បង្ហាញក្តីសង្ឃឹមថានឹងជៀសផុតពីការវះកាត់ប៉ុន្តែការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីរបួសនេះហាក់ដូចជាមិនមានភាពល្អប្រសើរឡើងសោះ។

នេះមានន័យថា Chiwell នឹងត្រូវចំណាយពេលដែលនៅសេសសល់នៅក្នុងរដូវកាលនេះដើម្បីធ្វើការវះកាត់និងសម្រាកព្យាបាលសិនទើបអាចវិលត្រឡប់មកប្រកួតជួយក្រុមបាន៕