មកមើលសម្រស់! ប្រុសស្អាត ស្រីស្អាត លើលោកប្រចាំឆ្នាំ២០២១នេះ!

(បរទេស)៖ យោងតាម TC Candler បានបង្ហាញលទ្ធផលឱ្យឃើញពីស្រីស្រស់ ប្រុសស្អាតលំដាប់ពិភពលោកកាលពីថ្ងៃទី២៨ ខែធ្នូ ថា Lisa សមាជិកក្រុម Blackpink បានជាប់ឈ្មោះជាតារាស្រីដែលមានមុខស្អាតដាច់គេប្រចាំឆ្នាំ២០២១ រីឯខាងប្រុសវិញ បានទៅលើតារាបង្ហាញម៉ូតមីយ៉ាន់ម៉ាលោក Paing Takhon។

សម្រាប់តារាបង្ហាញម៉ូតដែលមានរូបរាង និងមុខមាត់ស្រស់សង្ហា Paing Takhon បានជាប់ចំណាត់ថ្នាក់ជាតារាប្រុសដែលមានរូបរាង និងមុខមាត់ស្រស់សង្ហាប្រចាំឆ្នាំ២០២១ ខណៈតុលាការនៅមីយ៉ាន់ម៉ា ក៏បានប្រកាសដាក់ពន្ធនាគារតារាប្រុសរូបនេះរយៈពេល៣ឆ្នាំពីបទចូលរួមបាតុកម្មប្រឆាំងនឹងយោធាកាលពីអំលុងខែមេសាកន្លងទៅ។

គួរបញ្ជាក់ដែរថា TC Candler បានដាក់ចំណងជើងនៅលើវីដេអូរបស់ពួកគេថា “ដោះលែង Paing Takhon ដែលបានចាប់ខ្លួនតាំងពីខែមេសា ឆ្នាំ២០២១” ដែលនេះជារឿងដ៏សោកសៅមួយសម្រាប់អ្នកគាំទ្រប្រុសស្អាតប្រចាំឆ្នាំ២០២១រូបនេះ មិនដឹងត្រូវរងទារុណកម្មអ្វីខ្លះឡើយ៕

Facebook Notice for EU! You need to login to view and post FB Comments!