Patrick Schick សម្រាប់ជំនួសតំណែងខ្សែប្រយុទ្ធជួរមុខនៅ Man City

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអង់គ្លេស Man City បានកំពុងតែធ្វើការចាប់អារម្មណ៍និងតាមដានស្ថានភាពរបស់កីឡាករខ្សែប្រយុទ្ធឆេកម្នាក់ដែលមានឈ្មោះថា Patrik Schick ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Bayer Leverkusen។

ក្រុមខ្លាំងរបស់អង់គ្លេសមួយនេះត្រូវបានគេមើលឃើញថាកំពុងខ្វះចន្លោះប្រហោងមួយតំណែងខ្សែប្រយុទ្ធជួរមុខដ៏មុតស្រួចម្នាក់គិតចាប់តាំងតែពីពេលដែលកីឡាករ Sergio Agueroបានចាកចេញហើយជឿជាក់ថាក្លឹបនឹងត្រៀមផែនការចរចានាខែមករាខាងមុខនេះហើយ។

គួរឲ្យដឹងដែរថាក្រៅតែពី Man City ហើយនោះក្លឹបផ្សេងទៀតដូចជា Spurs និង West Ham ក៏កំពុងចាប់អារម្មណ៍ Schick ដូចគ្នាផងដែរ។កីឡាកររូបនេះនៅរដូវកាលនេះអាចរកបាន១៦គ្រាប់មកហើយក្នុងការបង្ហាញត្រឹមតែ១៤នៅលីគកំពូលអាល្លឺម៉ង់៕