ខ្យល់កន្ត្រាក់បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៧ខ្នង ក្នុងនោះធ្ងន់០១ខ្នង លើ០៤ឃុំនៅស្រុកស្វាយចេក

បន្ទាយមានជ័យ៖ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បានបង្កឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋនៅស្រុកនេះ ចំនួន១៧ខ្នង រងការខូចខាតរបើកដំបូលស័ង្កសី ក្នុងនោះមាន០១ខ្នងបានដួលរលំខូចខាតទាំងស្រុង នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

យោងតាមការឲ្យដឹងពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា មេឃធ្លាក់ឧ្លៀងលាយជាមួយនឹងខ្សល់កន្ត្រាក់បានបោកបង់យ៉ាងខ្លាំង នៅវេលាម៉ោង០៥និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៧ ក្នុងនោះរបើកដំបូលស័ង្កសីចំនួន១៦ខ្នង និងដួលរលំខូចខាតទាំងស្រុងចំនួន០១លើ០៤ឃុំ ក្នុងស្រុកស្វាយចេក មាន៖១.ឃុំស្វាយចេករបើកដំបូលផ្ទះ០១ខ្នង,២.ឃុំតាផូ របើកដំបូលផ្ទះ០២ខ្នង,៣.ឃុំទ្រាសដួលរលំផ្ទះទាំងស្រុង០១ខ្នង,៤.ឃុំរលួសរបើកដំបូលផ្ទះចំនួន១៣ខ្នង។

ប្រភពដដែលបានបញ្ជាក់ថា៖នៅក្នុងគ្រោះធម្មជាតិនេះ មិនបណ្តាលឲ្យមានមនុស្សឬសត្វពាហនៈ មានគ្រោះថ្នាក់នោះឡើយ ៕

Facebook Notice for EU! You need to login to view and post FB Comments!