នគរបាលប្រចាំការឈរជើងនៅគោលដៅតេជោភ្នំឆ័ត្រ បានដើរល្បាតប្រទះឃើញរថយន្ត០១គ្រឿងដឹកពលករចំនួន១១នាក់ទៅថៃ ឃាត់យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក

បន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ឈរជើងនៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានដើរល្បាតនៅចំណុចចន្លោះភូមិដំណាក់កកោះនិងភូមិល្បើកស្វាយ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមាន ជ័យ បានវប្រទះឃើញរថយន្ត០១គ្រឿងមានដឹកពលករចំនួន១១នាក់ ក្នុងគោលបំណងឆ្លងដែនទៅប្រទេសថៃ ហើយបានធ្វើការឃាត់រថយន្តនិងមនុស្សយកមកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក ស្វាយចេក ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ពលករទាំង១២នាក់ ក្នុងនោះស្រីចំនួន០៧នាក់ កុមារចំនួន០៣នាក់ ៖ ទី១ ឈ្មោះ ឡោម រិត ភេទប្រុសអាយុ ៥៥ឆ្នាំ រស់ភូមិ ឆ្អើប ឃុំរោង ស្រុកសំរោង ខេត្ត ឌត្តមានជ័យ។ ទី២ ឈ្មោះ រី ចាន់ ភេទប្រុសអាយុ៤០ឆ្នាំ ភូមិស្រេះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយុំមានជ័យ(ប្តី )។ ទី៣ ឈ្មោះ ស្មុត ណាង ភេទស្រីអាយុ៣៩ឆ្នាំ(ប្រពន្ធ) ទី៤ ឈ្មោះ ស្មុត ស៊ូ ភេទប្រុស អាយុ១ឆ្នាំ(កូនភូមិជាមួយ)។ ទី៥ ឈ្មោះ អាន រិត ភេទស្រីអាយុ ៣២ឆ្នាំរស់ភូមិសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។ ទី៦ឈ្មោះ ស្មុត ទន់ ភេទស្រីអាយុ៣៣ឆ្នាំរស់នៅភូមិព្រៃចង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ.ជា(ម្ដាយ)។ទី៧ ឈ្មោះ តៃ តាវ៉ាន់ ភេទប្រុអាយុ២ឆ្នាំជា(កូន) ។ ទី៨ ឈ្មោះ ភ្លឿង ប៉ត ភេទស្រី អាយុ២៥ឆ្នាំ ភូមិដង្កោ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ទី៩ ឈ្មោះ ឃួន វ៉ាន់នី ភេទស្រី អាយុ១៨ឆ្នាំរស់ភូមិព្រៃចង្ហាឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ទី១០ ឈ្មោះ ហ៊ូ ចន្នី ភេទស្រីអាយុ ១៨ឆ្នាំរស់ភូមិឃុំជាមួយ និងទី១១ ឈ្មោះ លឿម ផល្លា ភេទស្រីអាយុ១១ឆ្នាំរស់ភូមិភូមិគំរូ ឃុំគំរូស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និង រថយន្តម៉ាករថយន្តម៉ាក់Starex ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៨ពាក់ស្លាកលេខភ្នំពេញ2BB.9491 អ្នកបើកបរឈ្មោះ ស្រឿង សារ៉េត ភេទប្រុសអាយុ៣៧ឆ្នាំរស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។

លោកអធិការស្រុកស្វាយចេក បានបញ្ជាក់ថា៖ចំពោះពលករទាំង១១នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ស្វាយចេក ដោយឡែកអ្នកបើកបររថយន្តដឹកជញ្ជូនពលករនោះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិច្បាប់៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

Facebook Notice for EU! You need to login to view and post FB Comments!