ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,៧៦៣នាក់, ស្លាប់ ២៧នាក់

 

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី០៤ ខែឧសភានេះបានរាយការណ៍ថា អ្នកជំងឺ COVID-19 ចំនួន ២៧នាក់បានបាត់បង់ជីវិត និងមនុស្ស ១,៧៦៣នាក់ទៀតឆ្លងជំងឺនេះ នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។

ក្រោយបូកបញ្ចូលតួលេខថ្មីៗខាងលើ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧២,៧៨៨ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ៣០៣នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។

ចំណែកឯ អ្នកជំងឺជាង ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ខណៈអ្នកជាសះស្បើយសរុបកើនដល់ ៤២.៤៧៤នាក់៕

Bangkok Post៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

 

Facebook Notice for EU! You need to login to view and post FB Comments!