ក្រោយពីបញ្ចប់ការព្យាបាលកូវីដ១៩ និងធ្វេីចត្តាឡីស័ករួចរាល់រយៈពេល១៤ថ្ងៃ បុរសឈ្មោះ ពេជ កុសល ដែលបានគេចវេសមិនធ្វេីចត្តាឡីស័ក កាល់ពីខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីបញ្ចប់ការព្យាបាលកូវីដ១៩ និងធ្វេីចត្តាឡីស័ករួចរាល់រយ:ពេល១៤ថ្ងៃ បុរសម្នាក់ឈ្មោះ ពេជ កុសល ដែលបានគេចវេសមិនធ្វេីចត្តាឡីស័ក កាល់ពីខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការចាប់ខ្លួន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ២:០០រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពេជ កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ(នៅផ្សាអូឬស្សី) ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការណ៍ជាមួយនាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំម្ងឺកូវីដ១៩។

បន្ទាប់ពីធ្វេីការសាកសួររួចរាល់ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ លេីករណី ល្មើសនឹងវិធានសុខាភិបាល ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

 

Facebook Notice for EU! You need to login to view and post FB Comments!