មេបញ្ជាការយោធភូមិភាគពិសេស អញ្ជើញត្រួតពិនិត្យតាមបណ្ដាគោលដៅដែលទទួលខុសត្រូវដោយយោធភូមិភាគពិសេសក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម

 

ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស និង ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈមេបញ្ជាការរងនិងជានាយសេនាធិការ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់តាមបណ្ដាគោលដៅទាំង៣ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋកំពុងចាក់វ៉ាក់សាំងនៅតាមគោលដៅនីមួយៗ ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានដាច់ខាតគឺ ៣កុំនិង៣ ការពារ ទោះបីបានទទួលវ៉ាក់សាំងរួចហើយក្ដី ក៏ត្រូវតែអនុវត្តឱ្យបានជាប្រចាំ។
សូមជម្រាបជូនថា ក្រុមការងារចាក់វ៉ាក់សាំងរបស់ យោធភូមិភាគពិសេស
ទទួលខុសត្រូវ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចំនួន៣ សង្កាត់ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន៖ សង្កាត់ ចាក់អង្រែលើ, សង្កាត់ ចាក់អង្រែក្រោម, និងសង្កាត់ បឹងទំពន់២។ ក្នុងផែនការទទួលខុសត្រូវចាក់ជូនប្រជាពលរដ្ឋសរុប ចំនួន ៤២,៥១៣ នាក់៕