លោក ចូ បៃដិនចង់ឱ្យប្រជាជនអាមេរិកពេញវ័យ ៧០ភាគរយចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចដូសទី១ នៅមុនថ្ងៃទី៤ ខែកក្កដា

 

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនចង់ឱ្យប្រជាជនអាមេរិកពេញវ័យ ៧០ភាគរយទទួលបានការចាក់វ៉ាក់សាំង COVID-19 យ៉ាងហោចដូសទី១ នៅមុនថ្ងៃទី៤ ខែកក្កដាដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ហើយទើបចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សវ័យជំទង់។

ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ជាគូ BioNTech បាននិយាយកាលពីខែមីនាកន្លងទៅថាវ៉ាក់សាំងចាក់ ២ដូសរបស់ខ្លួនមានប្រសិទ្ធភាព ចំពោះមនុស្សមានអាយុពី១២ ដល់១៥ឆ្នាំ នៅក្នុងការធ្វើតេស្ដលើអ្នកស័្មគ្រចិត្ត ២,២៦០នាក់។

ក៏ប៉ុន្តែ ការចាក់វ៉ាក់សាំងជូនក្រុមមនុស្សវ័យជំទង់ ដែលប្រឈមមុខនឹងហានិភ័យទាបអាចនឹងបង្កភាពចម្រូងចម្រាស់ ដ្បិតពិភពលោកទាំងមូលកំពុងប្រឈមមុខ នឹងកង្វះខាតវ៉ាក់សាំងដែលចាំបាច់សម្រាប់ក្រុមមនុស្ស មានហានិភ័យខ្ពស់ ជាពិសេសនៅក្នុងប្រទេសប្រេស៊ីល និងឥណ្ឌាដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារ ការឆ្លងរាតត្បាត COVID-19៕

Reuters៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

Facebook Notice for EU! You need to login to view and post FB Comments!