ឥណ្ឌាកត់ត្រាអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៨២,៣១៥នាក់ និងស្លាប់ ៣,៧៨០នាក់ ក្នុងពេលមួយថ្ងៃ

 

(ញូដេលី)៖ អ្នកឆ្លងជំងឺ COVID-19 សរុប ៣៨២,៣១៥នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ៣,៧៨០នាក់បាត់បង់ជីវិត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅក្នុងប្រទេសឥណ្ឌា ខណៈនាយករដ្ឋមន្ត្រីលោក ណារិន ដ្រាម៉ូឌី កំពុងប្រឈមមុខនឹងការទាមទារឱ្យចុះចេញពីតំណែង។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២០,៦៥៨,២៣៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២២៦,១៦៩នាក់ និងជាសះស្បើយឡើងវិញជិត ១៧លាននាក់។

ចំណែកឯ អ្នកជំងឺកំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាលមានរហូតដល់ទៅ ៣.៥លាននាក់ឯណោះ ដែលកំពុងដាក់បន្ទុកកាន់តែធ្ងន់ ដល់វិស័យសុខាភិបាលទូទាំងប្រទេស ខណៈអុកស៊ីសែននៅតែខ្វះខាត និងគ្មានគ្រែសម្រាប់ទទួលអ្នកជំងឺថ្មីៗ៕

Reuters៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

 

Facebook Notice for EU! You need to login to view and post FB Comments!