នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ “យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនឹងចាប់ផ្ដើមនៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ តទៅ”

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនឹងចាប់ផ្ដើមនៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ តទៅ ។

ឯកឧត្តម ឥត សារ៉ាត់ បានបញ្ជាក់ថា យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រុមការងារបានចុះពិនិត្យទីតាំងរួចហើយ ហើយនៅថ្ងៃទី ៦ ខែឧសភា នឹងប្រុងប្រៀបរៀបចំទីតាំងឲ្យបានសមស្រប នឹងបានដាក់បញ្ជាដល់កងពលតូចអន្តរាគមន៍លេខ ១ ជាអ្នកទទួលខុសត្រូវដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាប់អនុវត្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី ៧ខែឧសភាឆ្នាំ ២០២១ តទៅ។
ប្រភព៖ ទទក