សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បិទបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយជោគជ័យហើយ

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បិទបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយជោគជ័យហើយ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយលទ្ធផលធ្វើតេស្តចំនួន៤លើក អវិជ្ជមានមេរោគកូវីដ១៩។

បន្ទាប់មកពី ឥណ្ឌូណេសុីវិញ សម្តេចតេជោ ហ៊ុន​  សែន​បានធ្វេី ចត្តាឡីស័ក ដែលមានរយះពេល១៤ថ្ងៃ ចាប់តាំពីថ្ងៃទី ២៤ ខែ មេសា ​ឆ្នាំ​២០២១

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង៖ 

ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើ
ចត្តាឡីសក័រយះពេល១៤ថ្ងៃបន្ទាប់ពី
គ្រូពេទ្យយកសំណាកទៅពិនិត្យនិង
បញ្ជាក់ថាខ្ញុំពុំមានកូវីដ១៩នោះទេ។
មុនទៅឥណ្ឌូនេសុីនិងក្រោយត្រឡប់
មកវិញខ្ញុំត្រូវធ្វើតេស្តរហូត៤ដងនិងត្រូវ
រស់នៅម្នាក់ឯងរយះពេល១៤ថ្ងៃដែល
នេះជាវិធានការសុខាភិបាលដែលគ្រប់
គ្នាត្រូវតែគោរព៕