ទីបញ្ជាការ​អវកាស​សហរដ្ឋអាមេរិកកំពុង​តាមដាន​សំណល់​រ៉ុក្កែត​ចិន​ដែល​ធ្លាក់​ចុះ​មក​ផែនដី​វិញ

(Reuter)​ ៖​ យោធា​អា​មេ​រិ​កបាន​និយាយ​ថា​ សំណល់​គ្រាប់​រ៉ុក្កែត​ដ៏​ធំ​មួយ​របស់​ចិន​ដែល​បាន​បាញ់​កាលពី​ស​ប្តា​ហ៍​មុន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​វិញ​នៅ​ក្នុង​លំហ​អាកាស​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។​

​គ្រាប់​រ៉ុក្កែត​ដែល​មានឈ្មោះ​ Long​ March​ 5B​ បាន​បង្ហោះ​ចេញពី​កោះ​ហៃ​ណា​ន​ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​ ២៩​ ខែមេសា​ ដែល​ដឹក​បន្ទប់​ស្ថានីយ៍​ Tianhe​ ដែល​ជា​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​របស់​នាវិក​ ៣​ នាក់​នៅ​ស្ថានីយ៍​អវកាស​របស់​ចិន​។​ ការ​បាញ់​គ្រាប់​រ៉ុក្កែត​ប្រភេទ​ Tianhe​ នេះ​គឺជា​ បេសកកម្ម​ទី​មួយ​ក្នុង​ចំណោម​បេស​កម្ម​ទាំង​ ១១​ ដែល​ត្រូវ​អនុវត្ត​ដើម្បី​បញ្ចប់​ការ​សាងសង់​ស្ថានីយ៍​អវកាស​នេះ​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​អ៊ី​ន​ធឺ​ណេ​តទី​បញ្ជាការ​អវកាស​បាន​និយាយ​ថា​ បំណែក​រ៉ុក្កែត​ដែល​បាន​ចុះ​ពី​លំហ​អាកាស​នោះ​ “​មិន​អាច​កំណត់​ទីតាំង​ដែល​ធ្លាក់​ចុះ​មក​វិញ​បាន​ទេ​ រហូត​ដល់​រយៈពេល​ប៉ុន្មាន​ម៉ោង​ដែល​វា​ត្រឡប់​មក​គន្លង​ផែនដី​វិញ​”​ ដែល​គេ​សន្មត់​ថា​នឹង​កើត​ក្នុង​កំឡុង​ ថ្ងៃ​ទី​ ៨​ ខែឧសភា​ ៕