ប្រទេស​អូស្ត្រាលី​បាន​កត់ត្រា​ករណី​កកឈាម​ថ្មី​ចំនួន ៥​នាក់បន្ថែមទៀត​ បន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca

កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋបាល​ព្យាបាល (TGA) របស់​ប្រទេស​អូស្ត្រាលី​បាន​និយាយថា ប្រទេស​អូស្ត្រាលី​បាន​កត់ត្រា​ករណី​កកឈាម​ថ្មី​ចំនួន ៥​នាក់​ដែល​បាន​វិ​វត្ត​ទៅលើ​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន AstraZeneca​។​

​ ​TGA បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​របាយការណ៍ ៥​បន្ថែមទៀត​អំពី​ករណី​កកឈាម និង​ប្លា​កែ​ត​ឈាម​ទាប ត្រូវបាន​គេ​វាយតម្លៃថា​ជា​ជំងឺ​ស្ទះ​សរសៃឈាម​សួត​ដែលមាន​រោគសញ្ញា​ទាក់ទង​នឹង​ការស្ទះ​សរសៃឈាម​សួត (TTS) ដែលមាន​ទំនាក់ទំនង​ទៅនឹង​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ របស់ AstraZeneca ។ ករណី​ទាំងនោះ​រួមមាន បុរស​ម្នាក់​អាយុ ៧៤​ឆ្នាំ និង​ស្ត្រី​ម្នាក់​អាយុ ៥១​ឆ្នាំ​ម្នាក់​មកពី​រដ្ឋ Victoria បុរស​ម្នាក់​អាយុ ៦៦​ឆ្នាំ​មកពី​រដ្ឋ Queensland ស្ត្រី​ម្នាក់​អាយុ ៦៤​ឆ្នាំ​មកពី​អូស្ត្រាលី​ខាងលិច និង​បុរស​ម្នាក់​អាយុ ៧០​ឆ្នាំ​មកពី​កោះ Tasmania»​។​

​​សេចក្តីថ្លែងការណ៍​នោះបាន​និយាយ​បន្ថែមថា ក្នុងចំណោម​អ្នកជំងឺ ៥​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​សួត​នោះ នៅពេលនេះ​មាន ៤​នាក់​ហើយ​ត្រូវ​បានឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។​

​គិត​ត្រឹម​ថ្ងៃទី ២ ខែឧសភា ប្រទេស​អូស្ត្រាលី​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ចំនួន ២,២​លាន​ដូ​ស ដោយ​ក្នុងនោះ​មាន​ប្រជាជន ១,៤​លាន​នាក់​បានទទួល​វ៉ាក់សាំង AstraZeneca ។​

​ក្នុងពេល​បច្ចុប្បន្ននេះ នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ New South Wales លោក Gladys Berejiklian បានប្រកាស​ដាក់ចេញ​នូវ​វិធានការណ៍​រឹតបន្តឹង​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែលមាន​លក្ខណៈ​តឹងរ៉ឹង​ជាង​មុន​សម្រាប់​តំបន់​ស៊ីដនី​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន​ពីរ​នាក់​។​

​ការ​រឹតបន្តឹង​ថ្មី​នេះ​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ១០ ខែឧសភា និង​អនុវត្ត​នៅ​តំបន់​ស៊ីដនី និង​តំបន់​ជាយក្រុង​៕

 

Facebook Notice for EU! You need to login to view and post FB Comments!