វៀតណាម៖ ផ្ទុះ​កូវីដ១៩​ ឆ្លងក្នុងសហគមន៍ ៥៦នាក់​ និង៤នាក់​ជាករណី​នាំចូល

ប្រទេសវៀតណាម បានរកឃើញ​ករណីវិជ្ជមានកូវីដ១៩ចំនួន ៦០នាក់ នៅល្ងាចថ្ងៃទី៦ឧសភាម្សិលមិញ ក្នុងនោះ ៥៦នាក់​ឆ្លងក្នុងសហគមន៍ និង៤នាក់​ជាករណី​នាំចូល។

ក្នុងចំណោម​អ្នកឆ្លង​ក្នុងសហគមន៍​ មាន ៤នាក់​នៅក្រុងហាណូយ, ១៦នាក់​នៅមន្ទីរពេទ្យ​ជាយក្រុង, ១១នាក់ នៅខេត្ត Vinh Phuc, ៥នាក់​នៅខេត្ត Thai Binh, ១២នាក់​នៅខេត្ត Bac Ninh, ១នាក់​នៅខេត្ត Hai Duong, ២នាក់​នៅខេត្ត Hung Yen, ១នាក់នៅខេត្ត Quang Ngai, ៣នាក់​នៅក្រុង Da Nang និង១នាក់ នៅខេត្ត Lang Son។

គិតចាប់ពីការផ្ទុះចូលសហគមន៍​ពីថ្ងៃទី២៧មេសាមក វៀតណាម​រកឃើញ​អ្នកឆ្លង ១២០នាក់ហើយ ដោយម្សិលមិញ គឺជាចំនួនដែល​ច្រើនជាងគេបំផុត។

គិតត្រឹម​ថ្ងៃទី៦ឧសភា​ វៀតណាម​មានករណីឆ្លងកូវីដ១៩សរុប ៣០៩០នាក់ ក្នុងនោះស្លាប់៣៥នាក់ និងជាសះស្បើយ ២៥៦០នាក់៕

ប្រភព៖ Vietnam News