នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្តល់ត្រីខមួយពាន់កេសដល់កងយោធពលខេមរភូមិន្ទដែលកំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

(ភ្នំពេញ): ខណៈដែលក្រុមប្រតិបត្តិការកងទ័ពកំពុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានភាពសស្រាក់សស្រាំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់ត្រីខកំប៉ុងចំនួន ១ពាន់កេស ដល់កងយោធពលខេមរភូមិន្ទ។
ជាមួយនឹងការផ្ដល់ជូននេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានជូនពរដល់កងកម្លាំងប្រតិបត្តិការចាក់វ៉ាក់សាំងទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៍ និងទទួលបានជោគជ័យក្នុងភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។