វ៉ាក់សាំង ២ប្រភេទនេះ ចាក់ត្រឹមតែមួយដូស អាចប្រឆាំងមេរោគដល់ទៅជាង ៩០%

តាមរយៈទិន្នន័យដែលប្រទេសកូរ៉េខាងត្បូងបានបង្ហាញនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងច្បាស់ថា វ៉ាក់សាំង Astrazeneca របស់អង់គ្លេស និង Pfizer របស់អាមេរិក មានប្រសិទ្ធភាពអាចប្រឆាំងនឹងវីរុសកូវីដបានរហូតដល់ទៅជាង ៩០% បន្ទាប់ពីចាក់ដូសទី១ រួច។