និស្សិត​ថៃ​ម្នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ដោយសារ​តែ​ការ​ប្រមាថ​ព្រះមហាក្សត្រ​ ត្រូវ​បាន​ធានា​នៅ​ក្រៅ​ឃុំ​ ខណៈ​ដែល​មេដឹកនាំ​ ០៦​ រូប​ផ្សេង​ទៀត​កំពុង​ជាប់ពន្ធ​នា​គារ​

(Reuter)​ តុលាការ​ថៃ​បាន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​បាតុកម្ម​និស្សិត​លោក​ Panusaya​ “​ Rung”​ Sithijirawattanakul​ នៅ​ក្រៅ​ឃុំ​ ដែល​មេដឹកនាំ​រូប​នេះ​បាន​ចំណាយពេល​ ៨​ ស​ប្តា​ហ៍​នៅ​ក្នុង​ការ​ឃុំខ្លួន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​របស់​ប្រទេស​នេះ​ តែ​មេដឹកនាំ​ ៦​ នាក់​ផ្សេង​ទៀត​កំពុង​ជាប់ពន្ធ​នា​គារ​នៅឡើយ​។​

​លោក​ Krisadang​ Nutcharat​ មេធាវី​ម្នាក់​របស់​និស្សិត​រូប​នេះ​បាន​ប្រាប់​រ៉​យ​ទ័​រថា​ លក្ខខណ្ឌ​នៃ​ការ​អនុ​ញ្ញ​ត​ឱ្យ​នៅ​ក្រៅ​ឃុំ​គឺ​លោក​ Panusaya​ ដែល​មាន​អាយុ​ ២២​ ឆ្នាំ​ ត្រូវ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ ចូលរួម​សវនាការ​នៅ​ពេល​តុលាការ​កោះហៅ​ និង​មិន​ត្រូវ​បំពាន​លើ​រាជា​និយម​។​

​និស្សិត​ Panusaya​ បាន​ធ្វើ​កូដកម្ម​អត់​អាហារ​កំឡុង​ពេល​ឃុំឃាំង​របស់​គាត់​រួម​ជាមួយ​មេដឹកនាំ​បាតុករ​ម្នាក់​ទៀត​ដែល​មានឈ្មោះ​ថា​ Parit​ “Penguin”​ Chiwarak​ ដែល​មាន​អាយុ​ ២២​ ឆ្នាំ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ស​ប្តា​ហ៍​មុន​។​

យោង​តាម​មេធាវី​របស់​គាត់​បានអោយ​ដឹង​ថា​ ការ​បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ Parit​ ត្រូវ​បាន​ពន្យារពេល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អាជ្ញាធរ​បាន​បញ្ជាក់​ថា​សកម្មជន​ម្នាក់​ទៀត​ដែល​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្សលោក​ Arnon​ Nampa​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ខណៈ​ជាប់​ឃុំឃាំង​។​

 

Facebook Notice for EU! You need to login to view and post FB Comments!