រយ:ពេល ៧ថ្ងៃ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមសរុបបានចំនួន ៣០មុឺន ៣៦២នាក់

រយៈពេល ៧ថ្ងៃ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមចំនួន ៤ខណ្ឌ គឺខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល និង១សង្កាត់គឺសង្កាត់ទួលសង្កែ១ ក្នុងខណ្ឌឬស្សីកែវ សរុបចំនួន ៣០មុឺន ៣៦២នាក់។
នេះបើយោងតាមរបាយការណ៍បូកសរុបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៤ខណ្ឌ និងតំបន់ក្រហម រាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១។
សូមបញ្ជាក់ជូនថា ក្នុងចំនួនសរុបនៃអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ជាង ៣០មុឺននាក់នេះ ដោយឡែកសម្រាប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១នេះក្រសួងការពារជាតិក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ថ្ងៃទី១ ជូនប្រជាពលរដ្ឋ សង្កាត់ទួលសង្កែ១ ដែលស្ថិតក្នុងតំបន់ក្រហម ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចំនួនសរុប ២៣២៨នាក់ ផងដែរ។