អ្វីដែលអ្នកត្រូវដឹងក្រោយពេលចាក់វ៉ាក់សាំង!

 

នេះជារឿងដែលអ្នកត្រូវធ្វើនិងត្រូវដឹងបន្ទាប់ពីចាក់វ៉ាក់សុំាងរួច ដើម្បីជួយកាត់បន្ថយក្ដីបារម្ភ ដែលបង្ហាញដោយក្រសួងសុខាភិបាល៖

១. អ្នកអាចនឹងមានផលរំខានខ្លះដូចជា ឈឺ ឬហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលនឹង បាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ឬថ្នាំបញ្ចុះកំដៅ ប្រសិនបើអ្នកមិនមានបញ្ហាសុខភាពដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនេះ។

២. ប្រសិនបើអ្នកឈឺនៅចំកន្លែងចាក់ អ្នកអាចស្អំជាមួយក្រណាត់សើមត្រជាក់ដែលស្អាត

៣. កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅមុនពេលចាក់វ៉ាក់សាំងដើម្បី ការពារផលរំខាន

៤. បរិភោគទឹកអោយបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់

៥. បន្តអនុវត្តន៍ ៣ការពារ និង ៣កុំ៖+៣កុំ: កុំទៅទីកន្លែង មានមនុស្សច្រើន កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំប៉ះពាល់ចាប់ដៃឬអោបគ្នា+៣ការពារ៖ រក្សាគម្លាត ១.៥ម៉ែត្រឡើងទៅ ពីអ្នកដទៃ លាងដៃអោយ បានញឹកញាប់។ដោយករណីឆ្លងកូវីដ១៩នៅតែមាន ក្នុងផ្ទៃប្រទេសនិងប្រទេសជិតខាងផងដែរនោះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នគ្រប់តំបន់មិនថាជាយដែនក្ដីក៏ដោយ ពិសេសរួមគ្នាអនុវត្ត៍វិធានការ៣កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួន កុំឱ្យយើងក្លាយជាអ្នកដែលចម្លងមេរោគកាចសាហាវទៅកាន់សមាជិកគ្រួសារឬមនុស្សក្បែរខ្លួនយើងឱ្យសោះ។

Facebook Notice for EU! You need to login to view and post FB Comments!