នៅថ្ងៃអាទិត្យនេះ! ថៃរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន១៧នាក់ស្លាប់, ឆ្លង ២,១០១នាក់

 

(បាងកក)៖ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,១០១នាក់ ហើយអ្នកជំងឺ ១៧នាក់ទៀត ទើបតែបាត់បង់ជីវិត ខណៈប្រទេសអាស៊ានមួយនេះកំពុងប្រយុទ្ធតស៊ូជាមួយនឹងរលកទី៣ នៃជំងឺដ៏កាចសាហាវមួយនេះ។

ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យថៃមានករណីឆ្លង COVID-19 សរុបកើនដល់ ៨៣,៣៧៥នាក់ ក្នុងនោះស្លាប់ ៣៩៩នាក់ និងជាសះស្បើយ ៥៣,៦០៥នាក់៕

Bangkok Post ៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១

 

Facebook Notice for EU! You need to login to view and post FB Comments!