បារាំងអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលការរឹតត្បិតនាំចេញវ៉ាក់សាំងកូវីដ-១៩

 

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុងបានអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលការរឹតត្បិត ឬបម្រាមលើការនាំចេញវ៉ាក់សាំង COVID-19 និងវត្ថុធាតុដើមសំខាន់ៗដែលចាំបាច់សម្រាប់ផលិតវ៉ាក់សាំង។

ការអំពាវនាវរបស់លោក ម៉ាក្រុងធ្វើឡើងនៅចំពេលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនកំពុងខ្វែងគំនិតគ្នាជុំវិញមធ្យោបាយបង្កើនការផលិតវ៉ាក់សាំង នៅទូទាំងពិភពលោក ក្រោយរដ្ឋបាលលោក ចូ បៃដិន ប្រកាសគាំទ្រលើកលែងប៉ាតង់វ៉ាក់សាំង។ បើតាមលោក ម៉ាក្រុង ការបង្កើនការនាំចេញ និងការផលិត ទើបជាមធ្យោបាយល្អមួយក្នុងការដោះស្រាយវិបតិ្ត COVID-19 នាពេលបច្ចុប្បន្ន។

ប្រធានាធិបតីបារាំងរូបនេះបានបន្ថែមដូច្នេះថា៖ «គន្លឹះសំខាន់ដើម្បីផលិតវ៉ាក់សាំងឱ្យបានកាន់តែលឿនរហ័សសម្រាប់ផ្គត់ផ្គង់ដល់បណ្ដាប្រទេស ក្រីក្រទាំងអស់ ឬប្រទេសមានប្រាក់ចំណូលមធ្យម នោះគឺបង្កើនការផលិត»។

បច្ចុប្បន្ន វ៉ាក់សាំង ១.២៥ពាន់លានដូសត្រូវបានប្រើប្រាស់ ឬចាក់នៅជុំវិញពិភពលោក។ ក៏ប៉ុន្តែ វ៉ាក់សាំងតិចជាង ១ភាគរយតែប៉ុណ្ណោះ ត្រូវបានប្រើប្រាស់នក្នុងបណ្ដាប្រទេសក្រីក្រចំនួន២៩ នៅជុំវិញពិភពលោក៕

AFP៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១

 

 

Facebook Notice for EU! You need to login to view and post FB Comments!