នារីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ

រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក LUXES 570 ប្រឡះម៉ូតូម៉ាក SCOOpY បណ្ដាលឲ្យនារីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង០៩និង៤០នាទី ថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិង ម៉ូតូនេះ បានកើតឡើងត្រង់ចំណុច លើស្ពានជ្រោយចង្វាចិន ផ្លូវលើស្ពាន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ៖ រថយន្តម៉ាក LUXeS 570 ពណ័-ស-ស្លាកលេខភ្នំពេញ ២Z.៦៧៧៧ បើកតាមបណ្តោយផ្លូវលើស្ពាន ពីកើតទៅលិច ។ អ្នកបើកបរ រថយន្តឈ្មោះ ជិន ស៊្រុន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបអាជីវក ស្នាក់នៅផ្ទះ៣៣៣ផ្លូវ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំនែកឯម៉ូតូម៉ាក SCOOpy ពណ័ .ស- ពាក់ស្លាកលេខភ្នំពេញ ១HD .៤០៨៣ អ្នកបើកបរ ភេទស្រី មិនស្គាល់អត្តសញ្ញាណ បើកបរតាមបណ្តោយផ្លូវលើស្ពាន កើតទៅលិច បណ្តាលស្លាប់នៅកន្លែងកើតហេតុ ។

បច្ចុប្បន្នករណីនេះបានប្រគល់ឲ្យការិយាល័យជំនាញចរាចរណ៍ក្រុងចាត់ការបន្ត ចំនែកឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យវត្តក្តីចាស់ ៕