ឥណ្ឌាបន្តរកឃើញអ្នកជំងឺកូវីដ-១៩ ស្លាប់ក្នុងមួយថ្ងៃ ៤,០៩២នាក់, ឆ្លង ៤០៣,៧៣៨នាក់ ៤ថ្ងៃជាប់ៗគ្នា

 

(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៤០៣,៧៣៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៤,០៩២នាក់បាត់បង់ជីវិត ហើយនេះគឺជាថ្ងៃទី៤ហើយដែលដែលឥណ្ឌាមានអ្នកឆ្លងប្រចាំលើស ៤សែននាក់។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២២,២៩៦,៤១៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៤២,៣៦២នាក់ និងជាសះស្បើយឡើងវិញជាង ១៨លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៧៤លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល៕

Reuters៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១