ការចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ មជ្ឃមណ្ឌល ម៉ូឌឺន ៥ សរុបបានចំនួន ៣០៣នាក់ ក្នុងនោះវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់

 

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖មជ្ឃមណ្ឌល ម៉ូឌឺន ៥ សរុបបានចំនួន ៣០៣នាក់ / វិជ្ជមាន ២២នាក់ 🦠🤒
កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។

ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩