សមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ក្នុងឈុតសម្លៀកបំពាក់ទ័ពស ដេីម្បីផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋក្នុងតំបន់ក្រហម បុរីកីឡា

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ គិតពីម៉េាង ០៦:០០នាទី ព្រឹកដល់ ម៉ោង ១៥:៣០នាទី គណ:បញ្ជាការឯកភាពខណ្ឌ ៧មករា គណ:បញ្ជាការឯកភាពសង្កាត់ចំនួន ៨ និង នគរបាលប៉ុស្តិ៍រដ្ឋបាល ចំនួន ៨ បានចុះអប់រំ ណែនាំដល់ប្រជាពលរដ្ឋ ឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល អំពីវិធីការការពារជម្ងឺឆ្លង កូវីដ-១៩ លាងដៃនិងសាប៊ូ , ជែល អាល់កុល និងត្រូវនៅក្នុងផ្ទះមិនអនុញ្ញាតឲ្យចេញក្រៅផ្ទះ តាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងតំបន់ក្រហម ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។

ជាលទ្ធផល ប្រជាពលរដ្ឋប្រហែល ៩៧% បានចូលរួមអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញពីតំបន់ក្រហម ក៍ដូចជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានល្អប្រសើរ គោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ទាំងការលាងដៃនិងសាប៊ូ , អាល់កុល រក្សាគម្លាត និងការរស់នៅក្នុងផ្ទះមិនចេញក្រៅ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ