ក្រុមហ៊ុន BioNTech បានប្រកាស​អំពី​ផែនការ​របស់ខ្លួន​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ​តាម​តម្លៃ​ដែល​មិន​ផ្តោតលើ​ប្រាក់ចំណេញ​

ទីភ្នាក់ងារសារព័ត៌មាន DPA បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ BioNTech ដែលជា​សហ​អ្នក​ផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ Pfizer បាន​សម្តែង​ការត្រៀមខ្លួន​ចរចា​តម្លៃ​ទាប​ជាមួយ​បណ្តា​ប្រទេស​ក្រីក្រ​មួយចំនួន​។​

​ ​យោងតាម​សារព័ត៌មាន DPA បានឱ្យដឹងថា ក្រុមហ៊ុន BioNTech បានប្រកាស​អំពី​ផែនការ​របស់ខ្លួន​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ​តាម​តម្លៃ​ដែល​មិន​ផ្តោតលើ​ប្រាក់ចំណេញ​។ ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​និយាយថា ក្នុងពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​មិន​យល់ស្រប​ថា​ការលះបង់​ប៉ាតង់​នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ និង​បាន​ទទូចថា​យុទ្ធសាស្ត្រ​ល្អ​បំផុត គឺ​ពង្រីក​សមត្ថភាព​ផលិត​ឱសថ​។​

​ ​អ្នកនាំពាក្យ​ក្រុមហ៊ុន BioNTech ត្រូវបាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន DPA ថា «​ដើម្បី​សម្រេចបាន​នូវ​បញ្ហា​នេះ រដ្ឋាភិបាល ក្រុមហ៊ុន​ផលិត និង​អង្គការ​ជាតិ និង​អន្តរជាតិ ត្រូវតែ​ធ្វើការ​ងារ​រួមគ្នា​ដើម្បី​គាំទ្រ​ដល់​ការផ្គត់ផ្គង់​ដល់​បណ្តា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម ពី​ទីតាំង​ផលិតកម្ម​ដែលមាន​ស្រាប់ និង​ជួយ​កំណត់​ទីតាំង​ដែល​បានបញ្ជាក់​ថ្មី​»​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​សង្កត់ធ្ងន់ថា ការការពារ IP គឺ​មិនមែនជា​កត្តា​កំណត់​សម្រាប់​ការផលិត ឬ​ការផ្គត់ផ្គង់​វ៉ាក់សាំង​របស់​យើង​ទេ​។ ប៉ាតង់​ធានាថា គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ត្រូវមាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​។​

​កាលពី​ថ្ងៃ​សៅរ៍ លោក Albert Bourla នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Pfizer បាន​និយាយថា ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម បានជ្រើសរើស​មិន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បស់​ក្រុមហ៊ុន​លោក​ទេ​។​

​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន កាលពីដើម​សប្តាហ៍​បាន​សម្តែង​ការគាំទ្រ​ចំពោះ​គំនិត​នៃ​ការលើកលែង​ការការពារ​កម្មសិទ្ធិបញ្ញា​សម្រាប់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ហើយ​សន្យាថា​នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ​នៅឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។ ចាប់តាំងពី​ពេលនោះ​មក មាន​ប្រទេស​មួយចំនួន​បាន​គាំទ្រ​គំនិត​នេះ​៕

 

 

Facebook Notice for EU! You need to login to view and post FB Comments!