នគរបាលក្រុងហូជីមិញ និងខេត្ត ឡុង អាង វៀតណាម ឧបត្ថម្ភសម្ភារៈសុខាភិបាល និងថវិកា ជូននគរបាលរាជនីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖សម្ភារៈសុខាភិបាលជាច្រើន រួមនឹងថវិកា មួយចំនួន បំលើការងារប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ត្រូវបាន នគរបាល ក្រុងហូជីមិញ និងនគរបាលខេត្តឡុង អាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឧបត្ថម្ភជូននគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅគ្រាដែលនគរបាលនៃក្រុងខេត្តនៃប្រទេសទាំង២បាននឹងនៅជួរមុខចូលរួមក្នុងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជំងឺដ៏កាចសាហាវនេះបានកំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនាំឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២នេះស្លាប់ជាបន្តបន្ទាប់ផងដែរ ។

ពិធីប្រគល់និងទទួលសម្ភារៈសុខាភិបាលបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវលិ៍្ល ខេត្តស្វាយរៀង និងច្រកទ្វារព្រំដែនអន្តរជាតិ ប៊ិន ហៀប ខេត្តឡុង​ អាង គណៈប្រតិភូនគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំណែកភាគីនគរបាលក្រុងហូជីមិញ និងនគរបាលខេត្ត ឡុង អាង ដឹកនាំប្រតិភូដោយលោក ឧត្តមសេនីយ៍ត្រី កៅ ដាំងហឹក ស្នងការរងនគរបាលក្រុងហូជីមិញ តំណាងលោកឧត្តមសេនីយ៍ត្រី ឡេង ហុង​ណាម ស្នងការនគរបាលក្រុងហូជីមិញ។ក្នុងនោះមានការអញ្ចើញចូលរួមពីលោកស្នងការរងទទួលការងារព្រំដែននៃស្នងការដ្ឋានគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង និងវត្តមានស្នងការរងនគរបាលខេត្តឡុង អាង ផងដែរ។

 

Facebook Notice for EU! You need to login to view and post FB Comments!