នគរបាលខេត្តស្វាយរៀង៖ បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០កញ្ចប់ធំ ទម្ងន់៩,៩៥៨.៦២ក្រាម

អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រូលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង>>> កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទីនៅលើផ្លូវជាតិលេខ១ ចំណុចគោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ គ្រឿងញៀននិងអាវុធជាតិផ្ទុះ ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ឯក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាលយ័ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់០១លើក។
+ លទ្ធផល: ឃាត់ខ្លួនជនសង្សយ័០១នាក់ឈ្មោះ ហ៊ួ តឹក ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនពីភ្នំពេញមកស្វាយរៀង)
វត្ថុតាងរួមមាន:
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០កញ្ចប់ធំ ទម្ងន់៩,៩៥៨.៦២ក្រាម
– ថ្នាំញៀនប្រភេទកេតាមីនចំនួន០២កញ្ចប់ធំ ទម្ងន់១,៣៦៥.១៣ក្រាម
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៣កញ្ចប់តូចទម្ងន់ ២០.៩៩ក្រាម
– ទឹកថ្នាំដបសង្សយ័ជាសារធាតុញៀនចំនួន០១ដប
– រថយន្ត០១គ្រឿងម៉ាកCRVពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE6174
– ទូរសព្ទ័ដៃ ០១គ្រឿង
ក្រោយពីឃាត់ខ្លួនធ្វើការសាកសួរកម្លាំងសមត្ថកិច្ចយើងបានបន្តស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកនៅរង់ចាំដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសវៀតណាមនៅចំណុចឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានចំនួន០២នាក់បន្ថែមទៀត:
១.ឈ្មោះ នុត ប៊ុនធឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅ ភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍(ជាមុខសញ្ញាដឹកជញ្ជួនគ្រឿងញៀនឆ្លងដែន)
២.ឈ្មោះ ឡេ យំាងគួ ភេទប្រុស ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍(ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន)។
នៅថ្ងៃទី០៦ ខែឧសភា ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង និងឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ(ការិយាលយ័ក១០)ដឹកនាំដោយលោកឧ.ទោ សារី បុត្រសត្យា និងលោកឧ.ទោ ហៀប ដារ៉ាត់ នាយរងមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវនិងឃាត់ខ្លួនជនសង្សយ័ជាបក្ខពួកចំនួន០២នាក់បន្ថែមនៅចំណុចខុនដូលេខ១៣ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញរួមមាន:
១.ឈ្មោះ ង្វៀង ថាន់លីន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាកនៅចំណុចខុនដូលេខ១៣ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ(ជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន)
២. ឈ្មោះ ហេង សុវុត្ថា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បកប្រែភាសាចិន) មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល(ជាមុខសញ្ញាជួញដូរគ្រឿងញៀន)ជាមុខសញ្ញាចាស់ និងធ្លាប់ជាប់ពន្ធនាគារនៅខេត្តស្វាយរៀងរយះពេល០៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនចំនួន០៣កញ្ចប់ព្រមទាំងឧបករណ៍ សំភារះមួយចំនួនទៀត។
បច្ចុប្បន្នជនសង្សយ័ទាំង០៥នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
ប្រភព៖​​​​​​​ នគរបាលខេត្តស្វាយរៀង