អគ្គិភ័យឆេះផ្សារតាខ្មៅបណ្តាលឲ្យខូចខាតតូបចំនួន ១២តូប និងប្រើប្រាស់ទឹកចំនួន ១៦ឡាន


ក្រុងតាខ្មៅ ថ្ងៃទី10-05-2021 ម៉ោង09.30នាទី នៅចំណុចផ្សារតាខ្មៅ ស្ថិតក្នង
ភូមិ-សង្កាត់តាខ្មៅ មានករណីអគ្គិភ័យកើតឡើងឆេះផ្សារបណ្តាលឲ្យខូចខាតតូបលក់គ្រឿងបន្លាស់ម៉ូតូចំនួន12តូប តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស ឡើយ។

មូលហេតុមកពីការផ្សារដែករបស់ជាងផ្សារដំបូលធ្លាក់មកត្រូវប៉ាតង់កៅស៊ូនិងសំបកកង់ម៉ូតូនៅខាងក្រោម ហើយរាលដាលឆេះតែម្តង។ ក្នុងករណីនេះយើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន8
គ្រឿង៖
-រថយន្តខេត្ត3គ្រឿង
-រថយន្តនាយកដ្ឋាន3គ្រឿង
-រថយន្តបញ្ជាការដ្ឋានអង្គរក្ស2គ្រឿង ប្រើប្រាស់
ទឹកចំនួន16រថយន្ត រហូតដល់ម៉ោង10.30នាទី ទើបរលត់ជាស្ថាពរ។