ឥណ្ឌា៖ មនុស្ស ៣៦៦,៤៩៩នាក់ឆ្លងកូវីដ-១៩, ស្លាប់ ៣,៧៤៨នាក់

 

(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៣៦៦,៤៩៩នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៧៤៨នាក់បាត់បង់ជីវិត។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២២,៦៦២,៤១០ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៤៦,១៤៦នាក់ និងជាសះស្បើយឡើងវិញជាង ១៨.៦៦លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៧៥លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល៕

Reuters៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១