កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក-លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់។
ប្រភព: កងរាជអាវុធហត្ថលើផ្ទៃប្រទេស