ខេត្តបាត់ដំបង​៖ សមត្ថកិច្ចនគរ​បាលឃាត់ មុខ​សញ្ញាជាមេខ្យល់ចំនួន​០៣នាក់ និងពលរដ្ឋចំនួន១៤នាក់ ឆ្លងដែនដោយខុសច្បាប់ នៅ​ស្រុកកំរៀង​

-ពីថ្ងៃទី១០​ ខែ​ ឧសភា​ ឆ្នាំ​២០២១ វេលាម៉ោង ២២និង០០នាទីយប់ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក ឯក ម៉ង់ ស៊ី មេបញ្ជាការវរ​សេនាតូចនគរបាល​ការពារព្រំដែនគោកលេ​ខ​៨១៩​បានដឹក​នាំកម្លាំងអន្តរាគមន៍ចុះបង្រាបមុខ​សញ្ញានាំចេញដោយមិនស្របច្បាប់ចំនួន​០២​ករ​ណីនៅក្នុងភូមិសាស្រ្តស្រុក​កំរៀង​ ខេត្តបាត់​ដំបង ខណ:​ដែលពួកគាត់ប៉ុនប៉ងលួចឆ្លងដែនចូលទៅកាន់ប្រទេសថៃ​ ​។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរ​បាលឃាត់មនុស្សចំនួន១៧នាក់ស្រី្តចំនួន០៥នាក់​ ដែលក្នុង​នោះមាន​មុខ​សញ្ញាជាមេខ្យល់ចំនួន​០៣នាក់ផង។
ក្រោយការឃាត់ខ្លួននៅពេលនេះសមត្ថកិច្ចនគរបាលបាន​បញ្ជូនពួកគាត់ទៅសមត្ថកិច្ចនគរបាលស្រុកកំរៀងដេីម្បីអនុវត្តបន្តតាមនីតិវិធី៕
ប្រភព៖​​​​​​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង