ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភរទេះពិការ និងថវិកាជូនអតីតយុទ្ធជនម្នាក់ដែលមានជីវភាពខ្វះខាតលំបាក

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានឧបត្ថម្ភនូវ អំណោយជារទេះជនពិការ និងថវិកា ២លានរៀលតាមរយៈក្រុមការងារជំនួយការ ដើម្បីប្រគល់ជូនលោកពូ នុត សាវ៉េត ជាអតីតយុទ្ធជន រស់នៅភូមិជីឆ្មា ឃុំជីឆ្មា ស្រុកទ្រាំង ខេត្តតាកែវ។ អំណោយទាំងនេះត្រូវបានក្រុមការងារនាំយកទៅប្រគល់ជូនដល់ទីលំនៅផ្ទាល់របស់គាត់តែម្តង។
លោកពូ នុត សាវ៉េត ជាអតីតយុទ្ធជន បានគោរពផ្តាំផ្ញើនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់ការគិតគូរចំពោះសុខទុក្ខ ជីវភាព និងការលំបាករបស់គាត់ និងក្រុមគ្រួសារគាត់ផ្ទាល់៕