ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាលនាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់សមាជិកសមាគម និងក្រុមការងារពង្រឹងមូលដ្ឋានភូមិថ្មីក្រុងតាខ្មៅខេត្តកណ្តាល

ខេត្តកណ្តាល៖ អំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ត្រូវបាន ឧត្តមសេនីយ៍ត្រី នៃ និយម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ យកទៅចែកជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល និងក្រុមការងារពង្រឹងមូលដ្ឋានភូមិថ្មីស្ថិតនៅក្រុងតាខ្មៅខេត្តកណ្តាលចំនួន២៥នាក់។
ពិធីនេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង កណ្តាល ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ ផ្នែក នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ។
អំណោយនេះ ឧត្តមសេនីយ៍ត្រី នៃ និយម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងជីវភាពរស់នៅ របស់សមាជិក អតីតយុទ្ធជនកម្ពុជា ពិសេស ស អ ក ខេត្តកណ្តាល នៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺសម្តេចមិនបោះបង់នូវវីរៈជនអ្នកស្នេហាជាតិ ដែលបានចូលរួមរំដោះជាតិមាតុភូមិ ពិសេសគឺចូលរួមរំដោះប្រទេសពីរបបប៉ុលពតនិងការចូលរួមស្វែងរកសន្តិភាពពេញលេញឱ្យប្រជាពលរដ្ឋកម្ពុជាអាចមានសិទ្ធរស់រានមានជីវិត ស្មើរមុខស្មើមាត់មិនថាតែក្នុងប្រទេសគឺនៅទូទាំងពិភពលោករហូតដល់ពេលបច្ចុប្បន្ននេះ ។
ឯកឧត្តម ប្រធាន សមាគមអតីតយុទ្ធជនខេត្តកណ្តាល ក៏បានក្រើនរំលឹកទៅដល់បងប្អូនអតីតយុទ្ធជន និងក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិថ្មី ក្នុងក្រុងតាខ្មៅខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការថែរក្សា អនាម័យ ស្របពេលដែលកម្ពុជាយើងកំពុងជួបនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់ពេលនេះបានបណ្តាលប្រជាពលរដ្ឋយើងឆ្លងជំងឺដ៏កាចសាហាវនេះ និងឈានដល់ការស្លាប់បាត់បង់ជីវិត ហេតុដូច្នេះត្រូវ ចូលរួមទប់ស្កាត់ទាំងអស់គ្នាផ្តើមពីខ្លួនយើងដោយត្រូវសំអាតអនាម័យខ្លួន ដៃគ្រប់ពេលដែលបានប៉ះពាល់និងរបស់ដែលសង្ស័យ ហើយត្រូវស្តាប់តាមការណែនាំនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ ដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី គឺ ៣ការពារ និង៣កុំ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕