អំពើ​ហិង្សា​នៅ​ទីក្រុង​ Jerusalem​ បណ្តាល​ឲ្យមនុស្ស​យ៉ាងតិច​ ២០​ នាក់​ ​ ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស

(​រ៉​យ​ទ័​រ​)​ ៖​ អំពើ​ហិង្សា​ក្នុង​ទីក្រុង​ Jerusalem​ បាន​កើនឡើង​ខ្លាំង​ ដោយ​មន្ត្រី​សុខាភិបាល​តំបន់​ហ្គា​ហ្សា​និយាយ​ថា​មនុស្ស​យ៉ាងតិច​ ២០​ នាក់​ ដែល​ក្នុង​នោះ​មាន​កុមារ​ ៩​ នាក់​ ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល​បន្ទាប់​ពី​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​បាញ់​គ្រាប់​រ៉ុក្កែត​នៅ​ជិត​ក្រុង​ Jerusalem​ ។​

​យោធា​អ៊ី​ស្រា​អែ​ល​បាន​និយាយ​ថា​ខ្លួន​បាន​វាយប្រហារ​ទប់ទល់​ក្រុម​ប្រដាប់​អាវុធ​ ទីតាំង​បាញ់​គ្រាប់​រ៉ុក្កែត​ និង​ប៉ុស្តិ៍​យោធា​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​បន្ទាប់​ពី​ក្រុម​សកម្មប្រយុទ្ធ​នៅ​ទីនោះ​បាន​ឆ្លងកាត់​អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​ Benjamin​ Netanyahu​ បាន​ហៅ​ថា​ជា​ “​បន្ទាត់​ក្រហម​”​ ដោយ​បាញ់​ទៅ​លើ​តំបន់​Jerusalem​ ជា​លើក​ដំបូង​ចាប់តាំងពី​សង្គ្រាម​ឆ្នាំ​ ២០១៤​ ។​

​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ និង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល​បាន​បន្ត​រហូត​ដល់​យប់​ជ្រៅ​ដោយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បាន​រាយការណ៍​ពី​ការ​បំផ្ទុះ​យ៉ាង​ខ្លាំង​នៅ​ជិត​ទីក្រុង​ហ្គា​ហ្សា​ និង​នៅ​ទូ​ទាំង​ឆ្នេរសមុទ្រ​ ។​

មុន​ពេល​ពាក់កណ្តាល​អធ្រាត្រ​ យោធា​អ៊ី​ស្រា​អែ​ល​បាន​និយាយ​ថា​ ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ប្រហែល​ ១៥០​ គ្រាប់​ចូល​អ៊ី​ស្រា​អែ​ល​ដោយ​ក្នុង​នោះ​មាន​គ្រាប់​រ៉ុក្កែត​រាប់​សិប​គ្រាប់​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​ខ្លួន​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ Antony​ Blinken​ បាន​និយាយ​ថា​ការ​វាយប្រហារ​ដោយ​រ៉ុក្កែត​ពី​តំបន់​ហ្គា​ហ្សា​ប្រឆាំង​នឹង​អ៊ី​ស្រា​អែ​ល​គួរតែ​បញ្ឈប់​ជា​បន្ទាន់​។​ លោក​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​ចាត់វិធានការ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​។​

​មានការ​ប្រឈម​មុខ​គ្នា​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ​នៅ​វិហារ​ Al-Aqsa​ នៅ​ចំ​កណ្តាល​ក្រុង​ Jerusalem​ តំបន់​ Old​ City​ ដែល​មាន​ព័ទ្ធ​ជុំវិញ​ដែល​ប្រជាជន​ជ្វី​ហ្វ​ហៅ​ថា​ប្រាសាទភ្នំ​ ប្រជាជន​ម៉ូ​ស្លី​ម​ហៅ​ថា​ទី​សក្ការៈ​ដ៏​ពិសិដ្ឋ​បំផុត​ ដែល​ជា​តំបន់​ងាយ​បង្កជម្លោះ​រវាង​អ៊ី​ស្រា​អែ​ល​និង​ប៉ា​ឡេ​ស្ទី​ន​ ៕

 

 

Facebook Notice for EU! You need to login to view and post FB Comments!