WHO ថា វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនៅឥណ្ឌាមានវត្តមានក្នុងប្រទេសចំនួន៤៤ ជុំវិញពិភពលោក

 

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះបានឱ្យដឹងថាវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលកំពុងលុកលុយប្រទេសឥណ្ឌាត្រូវបាន
រកឃើញនៅក្នុងប្រទេសចំនួន ៤៤។

បើតាមអង្គការ WHO វីរុសបំប្លែងខ្លួនថ្មី B.1.617 ដែលគេជឿជាក់ថាមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងសំណាកច្រើនជាង ៤,៥០០សំណាក នៅក្នុងប្រទេសចំនួន៤៤ មកពីគ្រប់តំបន់ទាំងអស់របស់ WHO នៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា ក្រៅពីវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា វីរុស COVID-19 បំប្លែងខ្លួនថ្មី មានប្រភពដើមនៅចក្រភពអង់គ្លេស, ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ក៏ត្រូវបានគេអះអាងថា មានភាពកាចសាហាវ និងចម្លងលឿនរហ័សផងដែរ៕