កញ្ញា មាន ពេជ្ររីតា​​ ដែលជាពិធីការិនីទូរទស្សន៍ សម្រេចដាក់ពាក្យប្តឹងឧកញ៉ាម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈ

កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia កាលពីម្សិលមិញនេះ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាងដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ។

ជុំវិញការដាក់ពាក្យបណ្តឹងនេះ កញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូចតទៅ៖
១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់
២៖ ទាមទារសំណង់ជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ
៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ៕

 

បន្ទាប់ពីមានការភ្ញាក់ផ្អើល ដោយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នគរបាលខណ្ឌទួលគោក បានទៅជួបនាងខ្ញុំនៅផ្ទះ ហើយក៏បាននាំនាង ទៅកាន់អធិការដ្ឋានដោយមិនដឹងមូលហេតុ ព្រមតាំងបានឃុំខ្លួននាង រយៈពេល២ថ្ងៃ ទើបបញ្ជូនមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទពីបទ «លួចមានស្ថានទម្ងន់ទោស» ដោយនាងអះអាងថា «មិនបានលូចអ្វី របស់អ្នកណាឡើយ»។

ប្រភព៖​​ ​​​FN