ដឹងការពិតហើយ! ករណីអគ្គិភ័យឆេះផ្ទះមួយខ្នង និងមនុស្សចំនួន០៥នាក់បានស្លាប់ នៅខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ តាមចម្លើយសារភាពនៅមុខសមត្ថកិច្ចជំនាញ ឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំ ជាឃាតកសម្លាប់ និងដុតផ្ទះស្លាប់ប្រពន្ធកូនរហូតដល់៥នាក់។ នេះបើយោងតាមប្រភពព័ត៌មានដែលទទួលបានពីសារព័ត៌មាន ​BTV ។

បញ្ជាក់ហេតុការអគ្គិភ័យ ៖

នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៨:៤៥ នាទីយប់នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងកើតមានករណីអគ្គីភ័យបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ០៧ម៉ែត្រ គុណ ១២ ម៉ែត្រសង់ពីដែកបាំងនិងប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្ត កំពង់ឆ្នាំង ។
ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះបណ្តាលឲ្យស្លាប់មនុស្សចំនួន ០៥នាក់ ស្រី០១នាក់ត្រូវជាប្រពន្ធ និង កូន សម្ភារៈប្រើប្រាស់និងផ្ទះឆេះអស់ទាំងស្រុង ។

យ៉ាងណាចំពោះករណីអគ្គិភ័យនេះ ត្រូវបានអ្នកជំនាញស្រាវជ្រាវរកការពិតហើយ ដែលជាលទ្ធផល ដោយមានការសហការ និងការខ្នះខ្នែងក្នុងការស្រាវជ្រាវ នាព្រឹកថ្ងៃទី ១២ ឧសភា នេះ គឺបានវែកមុខរកឃើញឃាតករពិតប្រាកដហើយ នោះគឺជាប្តី និងជាឳពុករបស់ជនរងគ្រោះ នៅក្នុងហេតុការឆេះនោះ៕

ប្រភព៖​ sabay.com.kh