កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋទាំង០៦ទីតាំង សរុបចំនួនជិត១ម៉ឺននាក់ នៅថ្ងៃទី១១នៃ យុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី១១ ដែលកងពលតូចលេខ៧០ បានរៀបចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៨.៩៧៦នាក់ (ស្រី៤.៨៥៣នាក់ និងប្រុសចំនួន ៤.១២៣នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា សង្កាត់ស្ទឹងមានជ័យ១ នៅសាលាបឋមសិក្សាសឡា សង្កាត់ស្ទឹងមានជ័យ២ នៅសាលាបឋម សិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ៣នៅបុរី លឹម ឈាងហាក់ សង្កាត់ចោមចៅ១ សួនកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ២ សាលាបឋមសិក្សាគោកបញ្ជាន់ សង្កាត់ចោមចៅ៣ នៅផ្សារ លន សុីធី ចោមចៅ៕