ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ ជិត២,០០០នាក់, ស្លាប់៣៤នាក់

 

(បាងកក)៖ អាជ្ញាធរប្រទេសថៃ នៅថ្ងៃពុធ ទី១២ ខែឧសភានេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១,៩៨៣នាក់ រួមទាំងករណីស្លាប់ថ្មី ៣៤នាក់ ក្នុងរយៈពេល ២៤ចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៩ករណីប៉ុណ្ណោះ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ហើយអ្នកស្លាប់មានអាយុចន្លោះ៣៣-៩៣ឆ្នាំ និងភាគច្រើនមាន ជំងឺរ៉ាំរ៉ៃប្រចាំកាយ។

ថៃក៏បានរាយការណ៍ពីករណីអ្នកជំងឺ២,០០៦នាក់ ទើបជាសះស្បើយផងដែរ។ ករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសថៃ បានកើនដល់ ៨៨,៩០៧នាក់ ក្នុងនោះ៨៥,៤៩១នាក់ ជាករណីឆ្លងក្នុងសហគមន៍។ ចំណែកអ្នកជាសះស្បើយមាន ៥៩,០៤៣នាក់ និងស្លាប់៤៨៦នាក់៕

Bangkok Post៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

 

 

Facebook Notice for EU! You need to login to view and post FB Comments!