ឥណ្ឌាមានអ្នកស្លាប់ដោយសារកូវីដ-១៩ កើនលើស ២៥០,០០០នាក់ហើយ

 

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញរាយការណ៍នៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនលើស ២៥០,០០០នាក់ហើយ។

យោងតាមក្រសួងសុខាភិបាលឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ COVID-19 ចំនួន៤,២០៥នាក់ទៀតបានបាត់បង់ជីវិត ដែលវាគឺជាកំណត់ត្រាថ្មី ហើយធ្វើឲ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២៥៤,១៩៧នាក់។

ចំណែក តួលេខករណីឆ្លងសរុបវិញបានកើន ៣៤៨,៤២១នាក់ ក្នុងរយៈពេលដូចគ្នា ដោយឡើងដល់២៣.៣លាននាក់។ ជាមួយគ្នានេះ អ្នកជំងឺសរុបជាង១៩លាននាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ៕

Reuters ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១