តើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​កូវីដ អាចចម្លង​មេរោគ​ទៅ​ឱ្យ​កូន​នៅក្នុង​ផ្ទៃ ?

 

នេះជា​សំណួរ​ដែលស្ទើរគ្រប់ស្ត្រី​មាន​ផ្ទៃពោះសម័យ​កូវីដ​បានចោទសួរ និង​​ក៏ជា​សំណួរ​ដែលអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​កំពុង​បន្តចោទ​សួរ​ឥតឈប់​ដែរ។ តែ​បើ​តាម​អាជ្ញាធរ​ស្រាវជ្រាវវិទ្យាសាស្ត្រ​និង​​សុខភាព​បារាំង យោង​ករណី​ដ៏​តិចតួចដែលមាន វាជាការ​កម្រណាស់​ដែលមេរោគ​កូវីដ​​របស់ម្តាយ​ឆ្លងទៅកូន​ក្នុង​ផ្ទៃ។

គេ​សង្កេតឃើញ​មាន​​ករណី​​ដំបូង​បង្អស់មួយ នៅ​សិង្ហបុរី​ដែល​ទារក​កើត​មកអង់ទីក័រ​កូវីដ។ តែ​​បើ​តាមការសិក្សា​ ​របស់អាមេរិក គ្មាន​ទារក​ណាម្នាក់​កើត​មក​វិជ្ជមានកូវីដ​១៩​ទេ។ ការ​សិក្សាមួយ​ទៀត​របស់​អ្នកស្រាវជ្រាវអង់គ្លេស ដែលបានតាមដាន​សង្កេត​ស្ត្រីមាន​ផ្ទៃពោះ​ជាង​​បួនពាន់​នាក់ ពាក់កណ្តាលមានកូវីដ ពាក់កណ្តាលទៀត​គ្មានកូវីដ នៅអង់គ្លេស និងនៅ​សហរដ្ឋអាមេរិក និង បានបង្ហាញ​ថា គ្រប់​ទារកកើត​មក​សុទ្ធតែមានសុខភាព​ល្អ គ្រប់គីឡូ និង​គ្រោះ​មរណៈ​ក្រោយ​កើត​ទេ។

ប៉ុន្តែ អ្នកស្រាវជ្រាវ​អង់គ្លេស​សន្និដ្ឋាន​ថា កូវីដ​ ទំន​ង​ជាអាច​​ជំរុញ​ឱ្យ​ស្ត្រី​ពរពោះបង្កើត​​ទារក​កើត​មិន​គ្រប់​ខែ។ នៅក្នុង​ទិន្នន័យ​អង់គ្លេស ស្ត្រីពរពោះ​មានកូវីដ​ ដល់ទៅ​ ១២%​ឆ្លងទន្លេ​មុនកាលកំណត់ ទល់នឹង​៧,៥% បើ​ប្រៀប​ទៅ​នឹងមធ្យមភាគជាតិ។ ទិន្នន័យ​នៅ​អាមេរិកវិញ បង្ហាញ​ថា​ទារក​១៥%​កើត​មិន​គ្រប់ខែ  ទល់​នឹង​មធ្យមភាគជាតិ ត្រឹម​តែ១០%។

 

Facebook Notice for EU! You need to login to view and post FB Comments!