ប្រទេសឥណ្ឌូនេស៊ីរកឃើញថា វ៉ាក់សាំង Sinovac​ មានប្រសិទ្ធភាព ១០០% ប្រឆាំងនឹងការស្លាប់ដោយសារកូវីដ

វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac Biotech Ltd បានបង្ហាញលទ្ធផលតេស្ដដ៏វិជ្ជមានគួរឲ្យរីករាយ ក្រោយធ្វើការចាក់ទៅលើ​បុគ្គលិក​សុខាភិបាល​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​​។

ឥណ្ឌូនេស៊ី​បាន​តាមដាន​បុគ្គលិក​សុខាភិបាល​ចំនួន ២៥​៣៧៤​នាក់​ នៅក្នុង​រដ្ឋធានី​​ហ្សា​ការតា​រយៈពេល ២៨ ថ្ងៃ​បន្ទាប់ពី​ពួកគេ​បាន​ទទួល​ដូសទី​២ ហើយ​បាន​រកឃើញថា វ៉ាក់សាំង​បាន​ការពារ​ពួកគេ​១០០ ភាគរយ​ពី​ការស្លាប់ និង​៩៦ ភាគរយ​ពី​ការ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ ៧ ថ្ងៃ​ក្រោយមក​។

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាលឥណ្ឌូណេស៊ីបានឲ្យដឹងថា បុគ្គលិក​ពេទ្យ ៩៤ ភាគរយ​ត្រូវបាន​ការពារ​ពី​ការឆ្លង​មេរោគ​កូវីដ ដែល​ជា​លទ្ធផល​មិន​ធម្មតា​។ វ៉ាក់សាំង​ Sinovac គឺជាវ៉ាក់សាំងរបស់ចិន ហើយកំពុងចរចាចាក់ឲ្យប្រទេសជាច្រើននៅលើពិភពលោក រួមទាំងកម្ពុជាផង៕

អ្នកនាំពាក្យក្រុមហ៊ុន Sinovac នៅទីក្រុងប៉េកាំងបាននិយាយថាក្រុមហ៊ុនមិនអាចធ្វើអត្ថាធិប្បាយលើការសិក្សាឥណ្ឌូនេស៊ីបានទេរហូតទាល់តែខ្លួនទទួលបានព័ត៌មានលម្អិតបន្ថែម។
ប្រភព៖​​​​​​ theprint.in
Facebook Notice for EU! You need to login to view and post FB Comments!