ថ្ងៃព្រហស្បតិ៍នេះ! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ដល់ទៅ ៤,៨៨៧នាក់, ស្លាប់៣២នាក់

 

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤,៨៨៧នាក់ ដែលជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់់បំផុតមិនធ្លាប់មាន។

ក្នុងចំណោមករណីឆ្លងថ្មីទាំង ៤,៨៨៧នាក់ខាងលើ មាន ២,០៥២នាក់ជាករណីឆ្លងសហគមន៍ និង២,៨៣៥នាក់ជាករណីឆ្លងត្រូវបានរកឃើញលើអ្នកទោស នៅក្នុងពន្ធនាគារ។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ៣២នាក់ទៀតក៏បានស្លាប់ផងដែរ។

ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសថៃកើនដល់ ៩៣,៧៩៤នាក់ ក្នុងនោះស្លាប់កើនដល់ ៥១៨នាក់៕

Reuters

 

Facebook Notice for EU! You need to login to view and post FB Comments!