ឥណ្ឌាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៤,១២០នាក់, ឆ្លង ៣៦២,៧២៧នាក់ នៅថ្ងៃព្រហស្បតិ៍នេះ

 

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភានេះ បានរាយការណ៍ពីអ្នកជំងឺ COVID-19 ចំនួន ៤,១២០នាក់ទៀតបានស្លាប់ និងអ្នកឆ្លង ៣៦២,៧២៧នាក់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ជាង ២៣.៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៥៨,៣៥១នាក់ និងជាសះស្បើយឡើងវិញជិត ២០លាននាក់ ខណៈអ្នកជំងឺ ៣.៧១លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល៕

Reuters

Facebook Notice for EU! You need to login to view and post FB Comments!