គ្រោះ​ធម្មជាតិ​បណ្តាល​ឲ្យ​ ខូចខាត​ផ្ទះ​ពលរដ្ឋ​១​ខ្នង​ ស្លាប់​មនុស្ស​១​នាក់​ និង​រង​របួស​១​នាក់​ នៅ​ស្រុក​សង្កែ​

បាត់ដំបង​ ៖​ ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ បណ្តាល​ឲ្យ​បំផ្លាញ​ខូចខាត​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​១​ខ្នង​ របើក​ដំបូល​ រន្ទះបាញ់​ស្លាប់​មនុស្ស​១​នាក់​ រង​របួសធ្ងន់​១​នាក់​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​៤០​នាទី​ ក្នុងភូមិ​ស្រះ​កែវ​ ឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ មាន​ករណី​នៅ​ត្រង់​ចំនុច​ភូមិ​ស្វាយ​កង់​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ ជ័យ​ ចេក​ ភេទ​ស្រី​ អាយុ​៧​ឆ្នាំ​ (​ស្លាប់​)​ និង​ឈ្មោះ​ ជ័យ​ សូ​រិ​យា​ ភេទ​ស្រី​ អាយុ​ ១៤​ឆ្នាំ​ (​របួសធ្ងន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​)​ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ស្វាយ​កង់​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ស្រុក​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ និង​រៀបចំ​ផ្ទះជូនប្រជាពលរដ្ឋ​ឡើង​វិញ​ ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

Facebook Notice for EU! You need to login to view and post FB Comments!