មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានបន្តចាត់តាំងកម្លាំងចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២១នេះ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងឧត្តរមានជ័យ បានបន្តចាត់តាំងកម្លាំង ប្រមាណ៣៥នាក់ សហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកអូរស្មាច់ ថ្មដូន និងជប់គគី ព្រមទាំងសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ កងកម្លាំងចម្រុះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ និងប្រចាំការ ការពារពលករខ្មែរនៅតាមទីតាំងមណ្ឌលចត្តាឡីស័កទាំង០៤ ក្នុងខេត្តឧត្តរមានជ័យ មិនឲ្យចេញក្រៅមណ្ឌលក្នុងពេល អនុវត្តចត្តាឡីស័កតាមការណែនាំ ជាការកំណត់របស់ក្រសួងសុខាភិបាល។
សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ គិតត្រឹមម៉ោង១៩:០០នាទីមានបងប្អូនប្រជាពលរដ្ឋបានឆ្លងដែនពីប្រទេសថៃមកដល់ទឹកដីកម្ពុជាតាមច្រកអន្តរជាតិ អូរស្មាច់សរុបចំនួន៦២នាក់ ស្រី២៤នាក់ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្នុងខេត្តឧត្តរមានជ័យមានចំនួន០៥នាក់ ស្រី០២នាក់ ដោយឡែកប្រជាពលរដ្ឋចំនួន៥៧នាក់ ស្រី២២នាក់ទៀត បានដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរៀងៗខ្លួនដោយរថយន្តដឹកជញ្ជូនរបស់ទ័ព៕