លោកស្រី​ Avril​ Haines​ នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​កងទ័ព ព្រំដែនកូរ៉េទាំពីរ

(Reuter)​ ទីភ្នាក់ងារសារព័ត៌មាន​ Yonhap​ បាន​រាយការណ៍​ថា​ លោកស្រី​ Avril​ Haines​ នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​កងទ័ព​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Haines​ កើតឡើង​មួ​យស​ប្តា​ហ៍​មុន​ជំនួប​កំពូល​លើក​ដំបូង​រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon​ Jae​ ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី​លោក​ Joe​ Biden​ នៅ​វ៉ា​ស៊ី​ន​តោន​។​

​សារព័ត៌មាន​ Yonhap​ បាន​ផ្សាយ​រូបថត​លោកស្រី​ Haines​ចេញពី​សណ្ឋាគារ​របស់​នៅ​ទីក្រុង​សេ​អ៊ូ​ល​និង​ក្បួន​រថយន្ត​បាន​ដឹក​លោកស្រី​និង​សមាជិក​ដទៃ​ទៀត​នៃ​គណៈប្រតិភូ​សហរដ្ឋអាមេរិក​ដែល​មក​ដល់​តំបន់​ គ្មាន​កងទ័ព​។​

​សារព័ត៌មាន​ Yonhap​ បាន​រាយការណ៍​ថា​លោកស្រី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ខ្លី​មួយ​នៅ​តំបន់​សន្តិសុខ​រួម​គ្នា​នៅ​ truce​ village​ ក្នុង​តំបន់​ Panmunjom​ ដែល​ជា​កន្លែង​ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​អតីតកាល​ក្នុង​ចំណោម​តំបន់​ផ្សេង​ទៀត​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​ទេ​ហើយ​វា​មិន​ច្បាស់​ទេ​ថា​តើ​គណៈប្រតិភូ​អា​មេ​រិ​កបាន​ស្វែងរក​ការ​ប្រជុំ​ជាមួយ​មន្ត្រី​កូរ៉េ​ខាងជើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ដែរ​ឬទេ​។​

​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​កូរ៉េ​ខាងត្បូង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​ដោយ​លើក​ឡើង​ពី​កង្វល់​ផ្នែក​សន្តិសុខ​។​

​កិច្ចចរចា​ស្តី​ពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​ជាប់​គាំង​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជា​របៀបវារៈ​កំពូល​នៃ​កិច្ចប្រជុំ​កំពូល​នៅ​ស​ប្តា​ហ៍​ក្រោយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដោយ​លោក​ Moon​ Jae-in​ រំពឹង​ថា​នឹង​ជំរុញ​លោក​ Joe​ Biden​ ឱ្យ​ចូលរួម​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង​។​

​កាលពី​ខែមីនា​សេត​វិមាន​បាន​និយាយ​ថា​ប្រទេស​កូរ៉េ​ខាងជើង​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​កិច្ច​ប្រឹងប្រែង​ការទូត​ដែល​មិន​បង្ហាញ​ជា​សាធារណៈ​ដោយ​អា​មេ​រិ​ក​ដើម្បី​ចូលរួម​ក្នុង​ការ​សន្ទនា​នោះ​ទេ​។​

​បន្ទាប់​ពី​បញ្ចប់​ការ​ត្រួតពិនិត្យ​គោលនយោបាយ​កាលពី​ខែ​មុន​រដ្ឋបាល​លោក​ Joe​ Biden​ បាន​និយាយ​ថា​ខ្លួន​បាន​កំណត់​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​ដាក់​សម្ពាធ​កូរ៉េ​ខាងជើង​ឱ្យ​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​ដែល​នឹង​ស្វែងរក​ទំនាក់ទំនង​ការទូត​ប៉ុន្តែ​មិន​ស្វែងរក​ការ​ចរចារ​ណាមួយ​ជាមួយ​មេដឹកនាំ​គី​ម​ជុង​អ៊ុ​ន​ទេ​។​

​មន្ត្រី​កូរ៉េ​ខាងជើង​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​គោលនយោបាយ​របស់​លោក​ Joe​ Biden​ ថា​វា​គឺជា​ការ​បង្ក​រការ​ប្រឈម​មុខ​ដាក់​គ្នា​បែប​សង្គ្រាមត្រជាក់​ដូច​គ្នា​នឹង​ប្រធានាធិបតី​មុន​ ៗ​ ប៉ុន្តែ​ពួក​គេ​មិន​បាន​ អត្ថាធិប្បាយ​ជាក់លាក់​ពី​ការ​ត្រួតពិនិត្យ​គោលនយោបាយ​ឡើង​វិញ​នេះ​ទេ​ ៕